Saturday, April 5, 2014

បុណ្យកីឡាពណ៍


​​​​​






បុណ្យកីឡាពណ៍
តាមប្រសាសន៏របស់លោកពុក លីសំណាង    
បានអោយដឹងថាឆ្នាំ២០១៤នេះជាឆ្នាំថ្មីដែល
សាលាដុនបូស្កូកែបក៏ដូចជាសាលា
នាៗនៅទូទាំងសកលលោកបានប្រារព្ឋបុណ្យ
នេះឡើងពីព្រោះថាវាជាបុណ្យមួយដែលតំនាង
អោយលោកពុកបូស្កូដែលលោកបានខិតខំ
កសាងសាលាបណ្តុះបណ្តាលដើម្បីជួយដល់
យុវជននៅលើពិភពលោកដែលមានជាង១៣៣
ប្រទេស ហើយសាលាបច្ចេកទេសដុនបូស្កូកែបក៏
ជាផ្នែកមួយរបស់លោកពុកដែរ។យើងពិតជា
សប្បាយរីករាយជាខ្លាំងពេលដែលយើងបានលឺ
សំលេងអ៊ូអរសើចក្អាកក្អាយរបស់កូនសិស្ស។
ជាអ្វីដែលលោកពុកបូស្កូត្រូវការនិងចង់បាន។លោកពុកលីសំណាងក៏បាន
អោយដឹងទៀតថាថ្ងៃនេះមានសិស្សានុសិស្សលោកគ្រូអ្នកគ្រូចូលរួមទាំងអស់ជាង២៣០នាក់។ហើយខ្ញុំជាសិស្សផ្នែកអាយធីមួយរូបក៏ដឹងបន្ថែមទៀតថាវាជាថ្ងៃមួយដែលពួកយើង
សប្បាយរីករាយជាខ្លាំងពីព្រោះថាពួកយើងបានចូលរួមលេងកីឡាជាមួយគ្នាដែលប្រកប
ដោយមិត្តភាពស្នាមញញឹម។ពួកខ្ញុំពិតជាសូមអរគុណលោកពុកដែលបានបង្កើតកម្មវិធីនេះ
ឡើងដែលបានបង្ហាញយើងខ្ញុំពីអត្ថន័យនៃពណ៏រួមនិងការសាមគ្គីភាព។លើសពីនេះទៅទៀត
ថ្ងៃនេះជាថ្ងៃចូលឆ្នាំចិន។


0 comments:

Post a Comment