Tuesday, December 17, 2013

ការចូលរួមសំអាតរបស់សាលាដុនបូស្កូ

នៅរសៀលថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៣​សាលា​បច្ចេកទេសដុនបូស្កូខេត្តកែប​បានចូលរួម​ធ្វើការ​សំអាត​​ឆ្នេរកែប ដែលមានការចូលរួមពីសំណាក់លោកអភិបាលខេត្តកែប លោកគ្រូ អ្នកគ្រូ នៅ​សាលា​ដុនបូស្កូ ព្រមទាំងនៅសាលា ផ្សេងៗផងដែរនិង​មានការចូលរួម​ពីសិស្សានុសិស្ស​នៅ​សាលាបច្ចេកទេសដុនបូស្កូ និងនៅសាលាផ្សេងៗទៀតផងដែរ ដើម្បីចូលរួមក្នុងការសំអាត។ម៉្យាងវិញទៀតការសំអាតនេះមាន រយះពេលប្រហែលជា ២ម៉ោងហើយក្នុង​នោះក៏មានការបែង​ចែក​ការសំអាត ជាពីរក្រុមផងដែរគឺ:​ ក្រុមទី១ចាប់ពីមន្ទីរខេត្តដល់ផ្សារកែប ហើ្យក្រុមទី២​ចាប់​ពី​មន្ទីរខេត្តដល់ស្រីសឆ្នេរកែប។ចំពោះការសំអាតនេះ​មានអត្ថប្រយោជន៏​ណាស់ក្នុងការសំអាត​ផ្សេងៗ​ ពីព្រោះថាសកម្មភាពនេះធ្វើអោយប្រជាជនបានឃើញ និងបានដឹង​ពីផលប្រយោជន៏​នៃ​ការ​សំអាត។

0 comments:

Post a Comment