Saturday, March 1, 2014

ប្រវត្តិខេត្តកែប

ខេត្តកែប​ទើប​តែ​ផ្ទេរ​ពី​ឈ្មោះ​ក្រុងកែប​នាពេល​កន្លង​ទៅ​ប៉ុណ្ណោះ ។ ក្រុងកែប​បាន​កសាង​ឡើង​តាំង​ពី​កំឡុង​ឆ្នាំ១៩០៨ក្នុង​សម័យ​អាណានិគម​បារាំង។ទីក្រុង​នេះ​បាន​កែ​លម្អ​ឱ្យ​ក្លាយ​ជា​ទីក្រុង​ទេសចរណ៍​ឆ្នេរ​សមុទ្រ​ដ៏​ប្រណីត​មួយ​ក្នុងទសវត្សរ៍ឆ្នាំ១៩៦០នា​សម័យ​រាជរដ្ឋាភិបាល​សង្គមរាស្ត្រនិយម ។ឈ្មោះ​ទីក្រុងកែប​នេះ​បាន​ក្លាយ​ពី​ពាក្យ​បារាំងលី ខែប(Le cap) ប្រែ​មក​ជា​ពាក្យ​ខ្មែរគឺ“ជ្រោយ”ដែល​មាន​ន័យ​ថាដី​ដុះ​លយ​ទៅសមុទ្រតាមរឿងនិទានតៗគ្នាទាក់ទងនឹងឈ្មោះកែបគឺដើមឡើយមានស្តេចមួយអង្គរធំហើយបានលួចយកសេះសរបស់មេទ័ពនោះមកជាមួយពលសេនាខ្លួនមួយចំនួន។ ពេលមេទ័ពផ្អើលឆោឡោដេញតាមចាប់ស្តេចសាគររាជនិង ពលសេនាក៏បានភៀសខ្លួនមកដល់ភូមិភាគនិរតីតំបន់ឆ្នេរសមុទ្រ។ ពេលឈប់សម្រាកនៅមាត់សមុទ្រទ័ពដែលដេញតាមពីក្រោយក៏មកដល់។ ដោយមានការភិតភ័យស្តេច សាគររាជ បានឡើងបំផាយសេះ ប៉ុន្តែ សេះសនោះក៏កញ្ជ្រោលឡើង ធ្វើឱ្យព្រះអង្គធ្លាក់ពីលើសេះឯកែបសេះក៏ធ្លាក់មកជាមួយនៅទីនោះដែរ។ ដោយទ័ពដេញតាមកាន់តែមកកៀក ព្រះអង្គក៏ភិតភ័យ ឡើងផាយសេះ រត់ភៀសខ្លួនជាបន្តទៀត ដោយទុកចោលកែបសេះនៅទីនោះ។តំណមកគេក៏បានហៅទីនោះឈ្មោះថាកែបសេះ ហើយយូរៗទៅក៏ហៅ ខ្លីមកត្រឹមពាក្យ“កែប”រហូតដល់សព្វថ្ងៃនេះ ។
អង្គព្រះនាម សាគររាជ ដែលមានមន្តអាគម​ខ្លាំងពូកែបានប្រើសិល្ប៍សេកមន្ត អាគមគាថាសណ្តំមេទ័ពម្នាក់នៅ

0 comments:

Post a Comment