Saturday, May 10, 2014

រមណីយដ្ឋានកោះទន្សាយ


កោះទន្សាយស្ថិតនៅខាងត្បូងឆៀងខាងលិចចំងាយប្រហែល៤,៥គមពីទីក្រុងកែប។ កោះទន្សាយមានឆ្នេរខ្យាច់សក្បុសចំនួន២សំរាប់ទាក់ទាញភ្ញៀវទេសចរណ៍។ ជំរៅទឹកសមុទ្រនៅទីនេះមានសភាពរាក់ដោយសារឆ្នេរជុំវិញកោះមានភាពទេរតិចតួច ជាហេតុធ្វើអោយកោះនេះក្លាយជាកន្លែងសក្តិសមសំរាប់ការហែលទឹកលេងកំសាន្ត។ នៅបាតសមុទ្រក្បែរនោះសំបូរផ្កាថ្មសារាយសមុទ្រនិងសត្វសមុទ្រជាច្រើនប្រភេទ ដែលជាភាពទាក់ទាញចំពោះអ្នកស្រាវជ្រាវនិងអ្នកបរិស្ថានវិទ្យា។
ឈ្មោះកោះទន្សាយក្លាយមកពីពាក្យថារំសាយ។មានតំណាលថាដើម្បីគេចពីការតាមប្រហាររបស់កងទ័ពនាយបញ្ជាការ ព្រះអង្គម្ចាស់សាកោរាជ(SakorReach)?បាននាំទ័ពគេចខ្លួនមកដល់ក្រុងកែប។ នាពេលនោះកងទ័ពរបស់ព្រះអង្គបានអស់កំលាំងជាបណ្តើរៗព្រះអង្គក៏ សម្រេចចិត្តនាំកងទ័ពដែលនៅសេសសល់ឆ្លងទៅកោះមួយដែលនៅចំពីមុខក្រុងកែប។ ព្រះអង្គបានប្រកាសរំសាយទ័ពនៅលើកោះនោះ។ដោយហេតុនេះហើយ កោះនោះក៏ត្រូវបានគេហៅថាកោះរំសាយរួចក្លាយជាកោះអម្សាយរូចជាកោះអន្សាយ និងចុងក្រោយបំផុតជាកោះទន្សាយដូចបច្ចុប្បន្នទៅ។
កោះទន្សាយមានផ្ទៃដីពីរគីឡូមែត្រក្រឡា។ នៅក្នុងសម័យសង្គមរាស្ត្រនិយមដឹកនាំដោយព្រះបាទនរោត្តមសីហនុកោះទន្សាយបានក្លាយជា​កន្លែងឃុំឃាំងអ្នកទោស ដើម្បីឱ្យពួកគេនៅការពារកោះនេះ។ គេនៅឃើញមានស្លាកស្នាមខ្លះៗ បន្សល់ទុកដូចជា ផ្លូវរទេះសេះ និង ផ្ទះឈើប្រក់ស្បូវដែលសាងសង់ឡើងនាសម័យនោះ។ សព្វថ្ងៃ មានប្រជាជន៧គ្រួសាររស់នៅលើកោះនេះ។ ពួកគេប្រកបរបរនេសាទនិងដាំដើមដូង។

0 comments:

Post a Comment