Wednesday, December 18, 2013

ព្រះគុណម៉ែ

មនុស្សយើងម្នាក់ៗកើតមកបានដោយសារតែមានអ្នកម្តាយនិងលោកពុកដែលជាទីមានគុណ
របស់លោកខិតខំប្រឹងប្រែងក្នុងការប្រាក់បីបាច់ចឹញ្ចឹមយើងតាំងពីយើងមានក្នុងផ្ទែរបស់ព្រះ
មាតាដ៏សែនមានករុណទីគុណរបស់យើងគ្រប់។លោកពុកតែងតែរកប្រាក់មកអោយអ្នកម្តាយ
ជាអ្នកទុកដាក់និងជាទីបំរុងទុកអោយកូនគ្រប់ប្រាណសំរាប់ជីវិតរបស់កូន ហើយលោកក៏មិន
ដែលបំភ្លេចនូវតូនាទីរបស់លោកជាឪពុកនិងជាម្តាយ។លោកតែងតែផ្តល់ទាំងសំភារៈសិក្សា
 ការហូបចុកមិនអោយកូនទីស្រលាញ់របស់ខ្វះឡើយលោកស៊ូតអត់ម៉ាត់ឯង លើសពីនេះទៅ
ទៀតលោកតែងតែផ្តល់នូវការអប់រំយើង លោកទាំងពីរនេះហើយដែលជាគ្រូទីមួយរបស់យើង
 ហើយក៏ជាគ្រូដែលចំានឹងប្រាប់យើងគ្រប់ពេលវេលាមិនមានការនឿយណាយនៅក្នុងចិត្ត
ឡើយសេក្តីស្រលាញ់របស់លោកទាំងពីរដែលបានផ្តល់អោយយើងទាំងអស់គ្នាមានទំហំ
ធំណាស់ជាជាងអ្វីៗនៅក្នុងលោកទំាងអស់មានទោះបីជាភ្នំព្រះសុមេរុក៏ប្រធៀបផ្ទឹមក៏មិន
បានពីព្រោះលោកទំាងពីរបានតតំាងប្រឆាំងនឹងព្រហ្មលិតខិតទំាងមួលក៏ដើម្បីកូនដែរទី
ស្រលាញ់និងជាកែវភ្នែរបស់លោកដូច្នេះយើងត្រូវតែប្រតិបត្តិលោកវិញអោយបានសាក
សមទៅនឹងការផ្តល់អោយយើង។ដើម្បីអោយបានជ្រាបច្បាស់ សូមទស្សនាវីឌីអូនេះរូចអ្នក
នឹងបានយល់នូវអ្វីមន្ថែមទៀត។

0 comments:

Post a Comment