Friday, February 28, 2014

បទពិសោធន៍ខ្ញុំនៅ IT









បទពិសោធន៍ខ្ញុំនៅ ផ្នែកអាយធី
នាងខ្ញុំឈ្មោះ ឌី​ សុខឡេង ជាសិស្សផ្នែកពត៍មានវិទ្យានិងភាសាឆ្នាំទី២ ជំនាន់ទី ២ 
នៅសាលាបច្ចេកទេសដុនបូស្កូខេត្តកែបដែលនៅជំនាន់នាងខ្ញុំមានសិស្សរួមផ្នែក
ចំនួន២៣ នាក់ក្នុងនោះស្រី១១នាក់និងប្រុស១២នាក់។ក្នុងអំឡុងពេលដែលខ្ញុំបាន
មកសិក្សារទីនេះខ្ញុំបានទទួលបាននូវបទពិសោធន៍ជាច្រើនដែលមិនធ្លាប់ទទួលបាន
ពីមុនមក។ពេលដំបូងដែលខ្ញុំបានមកដល់សាលានេះ វាមានសភាពជាសាលាមួយ
ដែលហាក់ដូចជាមានសភាពប្លែកណាស់ចំពោះខ្ញុំអាចនិយាយបានថាមុនដំបូងវាពិ បាករស់នៅណាស់ទាំងការរស់នៅទាំងការហូបចុកនិងការធ្វើការ...។ក្នុងការរស់នៅក្នុងសាលាចំពោះអ្នកស្នាក់ក្នុងសាលាក៏មានច្បាប់កំណត់ផងដែរ​
ដែល​ក្នុងនោះមានចែងនូវច្បាប់មួយចំនួនទាក់ទងទៅនិងការធ្វើវេនការធ្វើរាត្រី
​​​សួស្ដីនិងវិន័យផ្សេងៗ.....។ ចំពោះការរស់នៅពួកយើងត្រូវរស់នៅលក្ខណៈជាក្រុម(រួម)ដោយមួយបន្ទប់ពួកយើងរស់នៅមានគ្នា៦នាក់ដែលក្នុងមួយបន្ទប់មានសមាជិក
រស់នៅចម្រុះផ្នែកគ្នា(ផ្នែកសណ្ធារគា​ពត័មានវិទ្យានិងទំនាក់ទំនងសង្គម
និងសារពត៍មាន)ដែលជាហេតុដែលធ្វើអោយការទំនាក់ទំនងគ្នាយ៉ាងស្អិតរមួតហើ្យ
ធ្វើឲខ្ញុំបានបំបាត់ភាពកណ្ដោចកណ្ដែងឈប់នឹកផ្ទះនិងគ្រួសារពីព្រោះកាលពីដំបូង
នៅពេលខ្ញុំមកដល់ភ្លាមមិនទាន់ស្គាល់គេវាហាក់ដូចជាកណ្ដោកណ្ដែងខ្លាំងហើ្យនឹក
ផ្ទះទៀតប៉ុន្ដែពេលស្គាល់គេបែរជាលែងអីទៅវិញចំពោះការហូបចុកវិញយើងត្រូវហូប
រួមហើយត្រូវតំរៀបជួរគ្នាដើម្បីរងចាំចុងភៅនិងអ្នកធ្វើវេនដូសបាយនិងម្ហូបអោយ...។បន្ទាប់ពីបាយរួចសមាជិកម្នាក់ៗក៏ត្រូវមានវេនលាងចាន(វេនពេលព្រឹកនិងវេនពេល
ល្ងាចសម្រាប់អ្នកស្នាក់ក្នុងហើយចំពោះពេលថ្ងៃត្រង់គឺត្រូវធ្វើវេនតាមផ្នែក) ហើ្យបន្ទាប់លញ៉ាំបាយរួចសាលាក៏បានអោយឈប់សំរាករយះពេល១ម៉ោង​។ហើយនៅម៉ោង១២:៣០នាទីពួកខ្ញុំក៏បានចូលរៀនវិញ​ប៉ុន្ដែមុននិងចូលរៀនគឺ
ត្រូវតំរង់ជួរជាមុនសិនដើម្បីអោយលោកគ្រូផ្ដល់ដំបូន្មានខ្លះៗហើយទើបចាប់ផ្ដើមរៀន
រហូតដល់ម៉ោង២:៣០នាទីតែម្ដងទើបចេញលេងរយះពេល១៥នាទីដើម្បីឲយើង
សំរាកលំហែរអារម្មណ៍រឺទិញអីញ៉ាំ...។បន្ទាប់មកទើបចូលរៀនបន្ដទៀតរហូតដល់ម៉ោង៤:00 ទើបកណ្ដឹងចេញពីរៀនហើយឲយើងសំអាតរហូតដល់ម៉ោង4:30ទើបចូលជួរម្ដង
ទៀតបន្ដាប់មកទើបចាប់ផ្ដើមគោរពភ្លេងជាតិម្ដងទៀតជាលើកចុងក្រោយបន្ទាប់មកក៏
បំបែកជួរទៅបន្ទប់រៀងៗខ្លួនហើ្យបន្ទាប់ពីនោះក៏ចាប់ផ្ដើមលេងកីឡារហូតដល់ម៉ោង៥:៣០
នាទីទើបកណ្ដឹងអោយឈប់ហើ្យបន្ទាប់មកចាប់ផ្ដើមសំអាតតាមវេនរហូតដល់ម៉ោង៦:០០
ទើបកណ្ដឹងម្ដងទៀតឲឈប់សំអាតចាប់ផ្ដើមងូតទឹកសំអាតខ្លួនប្រាណ។បន្ទាប់មកទៀតនៅម៉ោង៦:៣០នាទីសិស្សទាំងអស់ត្រូវចុះពីបន្ទប់ហើ្យមករៀននៅ
បន្ទប់ពិសេសទាំងអស់គ្នាលុះរហូតដល់ម៉ោង៧:00នាទីក៏មានកណ្ដឹងបន្លឺឡើងឲ
យើងទៅញ៉ាំបាយ។ហើ្យបន្ទាប់មកទៀតយើងសំរាកប្រហែលជិតមួយ
ម៉ោងគឺម៉ោង៨:00ទើបដល់ពេលធ្វើរាត្រីសួស្ដីប្រហែលជិតកន្លះម៉ោង ទើបចប់ហើ្យក៏បំបែកគ្នាជាមួយកូនប្រុសទៅរៀនរៀងៗខ្លួនវិញ រហូតដល់ម៉ោង៩:30នាទីទើបអាចទៅបន្ទប់បាន។ហេតុនោះហើ្យទើបខ្ញុំគិតថាសាលាពិតជាល្អណាស់សំរាប់ខ្ញុំនិងសិស្សដ៍ទៃទៀត ពីព្រោះថានៅពេលរៀនចប់វាធ្វើឲពួកគេមានការងារធ្វើល្អ ហើ្យក្លាយខ្លួនទៅជា
មនុស្សល្អ កូនល្អនៅក្នុងគ្រួសារនិងក្នុងសង្គមជាតិផង។ហេតុនេះបានជាខ្ញុំនៅតែ
តស៊ូរៀនរហូតដល់ឥឡូវនេះដោយកាលពីមុនខ្ញុំរៀនខ្សោយ យ៉ាងណាក៏ដោយក៏ខ្ញុំនៅតែស៊ូទ្រាំដោយមិនរាថយឡើយហើយ​​​
នៅពេលរៀនខ្ញុំខិតខំរៀនខ្លាំងណាស់ទាំងងងុយគេងយ៉ាងណាក៏ដោយក៏ខ្ញុំនៅតែត
ស៊ូរហូតដោយមិនចុះចាញ់អ្វីទាំងអស់ប៉ុន្ដែខ្ញុំឆ្ងល់ណាស់ថាតើហេតុអ្វីបានជាខ្ញុំរៀនចាប់
មិនសូវបានដូចគេទើបនៅពេលប្រលងឆមាសទី១ខ្ញុំវីសតែប្រលងធ្លាក់យ៉ាងណាមិញ
 ក៏ខ្ញុំមិនចុះចាញ់នៅតែតស៊ូរហូតដល់ឆមាសទី២ខ្ញុំវីសតែធ្លាក់ទៀតហើ្យវាក៏មិនខុសពី
ឆមាសទី១ដែរក៏ខ្ញុំនៅតែតស៊ូរហូតដល់ចប់ឆ្នាំទី១នោះថ្វីត្បិតតែវាពិបាកបន្ដិចមែនប៉ុន្ដែ
ខ្ញុំបានដាក់កំរិតខ្លួនឯងថាត្រូវតែខិតខំពីព្រោះថាវាជាឪកាសចុងក្រោយរបស់ខ្ញុំហើ្យសំរាប់ 
ដុនបូស្កូចំពោះខ្ញុំនេះហើយវាគឺជាអ្វីៗទាំងអស់ហើយសុទ្ធសឹងតែជាបទពិសោធន៍របស់ខ្ញុំ
នៅក្នុងផ្នែកអាយធីទាំងអស់ដែលខ្ញុំមាននេះ។

0 comments:

Post a Comment