ខេត្តកែបទើបតែផ្ទេរពីឈ្មោះក្រុងកែបនាពេលកន្លងទៅប៉ុណ្ណោះ ។ ក្រុងកែបបានកសាងឡើងតាំងពីកំឡុងឆ្នាំ១៩០៨ក្នុងសម័យអាណានិគមបារាំង។ទីក្រុងនេះបានកែលម្អឱ្យក្លាយជាទីក្រុងទេសចរណ៍ឆ្នេរសមុទ្រដ៏ប្រណីតមួយក្នុងទសវត្សរ៍ឆ្នាំ១៩៦០នាសម័យរាជរដ្ឋាភិបាលសង្គមរាស្ត្រនិយម ។ឈ្មោះទីក្រុងកែបនេះបានក្លាយពីពាក្យបារាំងលី ខែប(Le cap) ប្រែមកជាពាក្យខ្មែរគឺ“ជ្រោយ”ដែលមានន័យថាដីដុះលយទៅសមុទ្រតាមរឿងនិទានតៗគ្នាទាក់ទងនឹងឈ្មោះកែបគឺដើមឡើយមានស្តេចមួយអង្គរធំហើយបានលួចយកសេះសរបស់មេទ័ពនោះមកជាមួយពលសេនាខ្លួនមួយចំនួន។ ពេលមេទ័ពផ្អើលឆោឡោដេញតាមចាប់ស្តេចសាគររាជនិង ពលសេនាក៏បានភៀសខ្លួនមកដល់ភូមិភាគនិរតីតំបន់ឆ្នេរសមុទ្រ។ ពេលឈប់សម្រាកនៅមាត់សមុទ្រទ័ពដែលដេញតាមពីក្រោយក៏មកដល់។ ដោយមានការភិតភ័យស្តេច សាគររាជ បានឡើងបំផាយសេះ ប៉ុន្តែ សេះសនោះក៏កញ្ជ្រោលឡើង ធ្វើឱ្យព្រះអង្គធ្លាក់ពីលើសេះឯកែបសេះក៏ធ្លាក់មកជាមួយនៅទីនោះដែរ។ ដោយទ័ពដេញតាមកាន់តែមកកៀក ព្រះអង្គក៏ភិតភ័យ ឡើងផាយសេះ រត់ភៀសខ្លួនជាបន្តទៀត ដោយទុកចោលកែបសេះនៅទីនោះ។តំណមកគេក៏បានហៅទីនោះឈ្មោះថាកែបសេះ ហើយយូរៗទៅក៏ហៅ ខ្លីមកត្រឹមពាក្យ“កែប”រហូតដល់សព្វថ្ងៃនេះ ។
អង្គព្រះនាម សាគររាជ ដែលមានមន្តអាគមខ្លាំងពូកែបានប្រើសិល្ប៍សេកមន្ត អាគមគាថាសណ្តំមេទ័ពម្នាក់នៅ
Saturday, March 1, 2014
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment